ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន ដឹកនាំក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ ជួបសំណេះសំណាលក្រុមប្រឹក្សាឃុំ ក្នុងស្រុក ពញាឮ ស្រុកអង្គស្នួល និងស្រុក កណ្តាល ស្ទឹង
នាព្រឹកថ្ងៃអង្គារ ទី២៨ ខែធ្នូ ឆ្នាំ២០២១ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ (ខេត្តកណ្តាល) ដឹកនាំដោយឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា និងជាប្រធានក្រុម បានអញ្ជើញ ជួបសំណេះសំណាល សួរសុខទុក្ខក្រុមប្រឹក្សាឃុំ ក្នុងស្រុក ពញាឮ ស្រុកអង្គស្នួល និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។